― Simpaz

សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញAI និងសរសេរកម្មវិធីកុំព្យូទ័ររបស់យើងខ្ញុំ!

ពួកយើងមានមោទនភាពក្នុងការណែនាំខ្លួនយើងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេ ដែលផ្តោតលើការបណ្តុះបណ្តាលផ្នែក (AI) និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដល់សិស្ស និស្សិត និងអ្នកជំនាញគ្រប់កម្រិត។ យើងជឿជាក់ថា បច្ចេកវិទ្យា AI និងការអភិវឌ្ឍកម្មវិធីគឺជាជំនាញដ៏ពេញនិយមនាពេលបច្ចុប្បន្ន និងអនាគត ហើយមជ្ឃមណ្ឌលយើងគឺជាផ្នែកមួយដែលជួយជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតសហគ្រាសស្តង់ដាអន្តរជាតិនៅកម្ពុជា។

Students in a digital learning environment
Our Mission Vector Image

បេសកកម្មរបស់យើង

បេសកកម្មរបស់យើងគឺផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងផ្នែក AI និងអភិវឌ្ឍកម្មវិធីតាមរយៈកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់។ យើងមានគ្រូបង្គោលដែលកំពុងបម្រើការ និងដឹកនាំនៅសហគ្រាសបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក ហើយធានាថាវគ្គសិក្សាទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងអនុវត្តការអភិវឌ្ឍន៍កម្មវិធីកម្រិតសហគ្រាសជាន់ខ្ពស់ ដោយអនុលោមតាមរបៀបធ្វើការកម្រិតស្តង់ដាអន្តរជាតិ។

Our Benefits Vector Image

អ្វីដែលអ្នកនឹងទទួលបានពីយើង

យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាល AI និងឣភិវឌ្ឍកម្មវិធីកំុព្យូទ័រគ្រប់កម្រិត ចាប់ពីវគ្គមូលដ្ឋានគ្រឹះសម្រាប់អ្នកចាប់ផ្តើមដំបូង រហូតដល់វគ្គកម្រិតខ្ពស់សម្រាប់អ្នកជំនាញ។ យើងផ្តោតលើការអនុវត្តជាក់ស្តែង និងគម្រោងពិតប្រាកដ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។ អ្នកនឹងទទួលបានការឣនុវត្តជាមួយឧបករណ៍ និងធនធានទំនើបៗសម្រាប់គាំទ្រការសិក្សារបស់អ្នក។ ក្រោយពីបញ្ចប់ការសិក្សាអ្នកនឹងទទួលបានជំនាញពិតប្រាកដ និងថវិការត្រឡប់មកវិញ។

Our Vision Vector Image

ចក្ខុវិស័យរបស់យើង

យើងមានចក្ខុវិស័យក្នុងការកសាងមជ្ឃមណ្ឌលបច្ចេកវិទ្យាកម្រិតស្តង់ដាអន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជាដែលជួយបណ្ដុះបណ្ដាល និងពង្រឹងសម្ថភាពសិស្សនិស្សិតកម្ពុជាឲ្យមានសម្ថភាពខ្ពស់អាចចូលរួមប្រកួតប្រជែងជាមួយបណ្ដារប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក។ យើងចង់ឃើញកម្ពុជាក្លាយជាប្រទេសមួយដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សមានជំនាញក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដូចសហរដ្ឋអាមេរិកដែរ។