មជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញAI និងសរសេរកម្មវិធីកុំព្យូទ័រ គឺជាកន្លែងផ្ដល់ចំណេះដឹងនឹងជំនាញពិតប្រាកដដេីម្បីក្លាយជាឣ្នកឣភិវឌ្ឍកម្មវិធីដ៏ជំនាញម្នាក់ ដែលមានស្តង់ដាខ្ពស់ដើម្បីឣាចប្រកួតប្រជែងទាំងថ្នាក់ជាតិ និងឣន្តរជាតិ។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម និងសេវាកម្មផ្សេងៗរបស់មជ្ឈមណ្ឌល
01
Learn the foundation of web development with HTML5 and CSS3 WireFrame Soft Skill...
02
Interactive programming concepts with JS and DOM manipulation Angular Node JS API...
03
Creative design skills to build modern and user-friendly layouts TDD Advance OUML...
04
Advanced software engineering and project-based learning Database Microservice ETL...
ខ្ញុំបាទជាសិស្សអាហាររូបករណ៍ជំនាន់ទី1នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញAIនិងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ បន្ទាប់ពីខ្ញុំបានសិក្សារនៅ Simpaz អស់រយៈពេល1ឆ្នាំមកខ្ញុំបានស្វែងយល់ពីការងារជាក់ស្តែងអនុវត្តន៍ជាក់ស្តែងដែលមានការដឹកនាំនិងបង្ហាញផ្លូវដោយលោកគ្រូដែលមានបទពិសោធន៍ខ្ពស់ទៅលើជំនាញជាអ្នកអភិវឌ្ឍន៍កម្មវិធីនៅសហរដ្ឋអាមេរិក។ជាងនេះទៅទៀតពួកគាត់តែងតែផ្តល់នៅដំបូន្មានល្អៗ របៀបរបបនៃការធ្វើការងារជាក់ស្តែង ព្រមទាំងការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូផងដែរ។បើចង់ក្លាយជាអ្នកជំនាញក្នុងការអភិវឌ្ឍន៍កម្មវិធីកំុព្យូទ័រក៏ជំនាញម្នាក់ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញAIនិង អភិវឌ្ឍន៍កម្មវិធីកំព្យូទ័រ(Simpaz)ជាជំរើសល្អបំផុត។
អាហារូបករណ៍ Simpaz បានផ្តល់ឱ្យខ្ញុំច្រើនជាងឱកាសដើម្បីសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រ - វាបានជួយខ្ញុំឱ្យរីកចម្រើនក្នុងវិស័យជាច្រើននៃជីវិត។ តាមរយៈអាហារូបករណ៍នេះ ខ្ញុំបានពង្រឹងចំណេះដឹងបច្ចេកទេស បង្កើនជំនាញដោះស្រាយបញ្ហារបស់ខ្ញុំ និងស្វែងរកផ្នែកថ្មីៗផ្នែកបច្ចេកវិទ្យា ដែលខ្ញុំមិនអាចទទួលបានបើសិនមិនបានមកសិក្សានៅSimpaz ហើយ Simpaz មានគ្រូបង្រៀនដ៏អស្ចារ្យ គ្រូបង្រៀនពីរនាក់ធ្វើការនៅសហរដ្ឋអាមេរិក ហើយពួកគាត់មានបទពិសោធន៍ 20 ឆ្នាំក្នុងការធ្វើការនិងបង្រៀន។
ខ្ញំុជានិសិ្សតអាហារូបករណ៏ជំនាន់ទី២ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញAIនិងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ បន្ទាប់ពីខ្ញំុំបានមករៀននៅទីនេះខ្ញំុំទទួលបាននូវចំណេះដឹងថ្មីៗជាច្រើន។ លោកគ្រូគាត់មិនឣោយយើងរៀនបែបជាសិស្សនោៈទេ គាត់ចង់បណ្តុះស្មារតីឣោយយើងរៀនបានចេះហើយឣាចយកទៅបង្រៀនគេបាន និងឣាចឣោយយើងមានឳកាសទៅធ្វើការនៅក្រៅប្រទេស ដែលបង្រៀនដោយលោកគ្រូដែលមានបទពិសោធន៏ច្រើនឆ្នាំំ ដែលកំពុងធ្វើការនៅសហរដ្ឋឣាមេរិក។
ខ្ញុំបាទជាសិស្សអាហារូបករណ៍ជំនាន់ទី២នៅSimpazក្នុងរយៈពេលដែលបានរៀនកន្លងមកខ្ញុំបានយល់ដឹងពីមេរៀនជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យាព័មានវិទ្យា។មិនត្រឹមតែប៉ុណ្ណោះខ្ញុំទទួលបានបទពិសោធន៏ទាំងរបៀបធ្វើការងារនិងការធ្វើកិច្ចការជាក្រុមជាដើម។នៅទីនេះពួកយើងចេះជួយគ្នានិងបន្តទៅមុខជាមួយគ្នា។
បន្ទាប់ពីខ្ញុំទទួលបានអាហារូបករណ៏ពីSimpaz ហើយបានសិក្សារយៈពេល៥ខែកន្លងមកធ្វើឲ្យខ្ញុំទទួលបាននៅបទពិសោធន៍ប្លែកថ្មីមួយបែបដែលខ្ញុំមិនធ្លាប់បានឆ្លងកាត់ ឬជួបប្រទះពីមុនមកឡើយ។ ការរៀនទទួលបានបទពិសោធន៍ថ្មីៗដូចទៅនិងការងារជាក់ស្ដែង ហើយការបង្រៀនទទួលបានការយកចិត្តទុកដាក់ពីលោកគ្រូដែរពួកគាត់បានលះបង់និងផ្ដល់នៅក្ដីស្រឡាញ់ដល់សិស្សានុសិស្សគ្រប់ៗរូប។
បន្ទាប់ពីខ្ញុំបានចូលរួមជាមួយ Simpaz រយៈពេល5ខែមកនេះ ខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនទាក់ទងជាមួយ Programming វិស័យបច្ចេកវិទ្យាថ្មីៗ Funcdemental for Computing ការធ្វើការងារជាក្រុម(Agile) ការអនុវត្តន៍ទៅលើការធ្វើ Project ជាក់ស្តែង។ ខ្ញុំកំពុងតែបន្តរៀនជាមួយមជ្ឃមណ្ឌលបន្តទៀតដើម្បីឣភិវឌ្ឍសមត្ថភាពខ្ញុំឣោយកាន់តែខ្លាំង ដើម្បីឣាចឈានទៅចាប់ក្តីស្រម៉ៃរបស់ខ្ញុំនាពេលឣនាគត។
នាងខ្ញុំជាសិស្សម្នាក់ដែលទទួលបានអាហារូបករណ៍នៅSimpazជំនាន់ទី២ហើយទទួលបានចំណេះដឹងជាច្រើនដែលអាចអោយយើងបានដឹងនិងអនុវត្តផ្ទាល់ៗទៅលើprojectរបស់ការងារខ្ញុំ ទទួលបានអត្ថប្រយោជន៍ជាច្រើនដែលអាចអោយយល់ដឹងអំពីមេរៀនបានច្រើនដូចជាHTML, CSS,JavaScript,jQuery,Angular មិនតែប៉ុណ្ណោះយើងទទួលបានរាល់ការsupport គ្រប់ពេលនៅពេលដែលយើងមិនទាន់ច្បាស់ឬក៏មានចម្ងល់កន្លែងណាមួយ ហើយនៅពេលដែលរៀនមិនយល់និងទទួលបានការពន្យល់ច្បាស់ៗនិងស្រួលយល់។ហើយនៅក្នុងនោះដែរក៏មានការធ្វើការងារជាក្រុមផងដែរដែលអាចអោយយើងជួយពន្យល់គ្នានិងចែករំលែកចំណេះដឹងអោយគ្នាទៅវិញទៅមក។
ខ្ញុំបាទជាសិស្សអាហារូបករណ៍ជំនាន់ទី២ នៅ Simpaz។ ក្នុងអំឡុងពេលសិក្សា ខ្ញុំបានទទួលចំណេះដឹងជាច្រើន ដូចជា Networking, English, HTML, CSS, JavaScript, jQuery និង Angular ដែលអាចអនុវត្តបានជាក់ស្តែងក្នុងគម្រោងការងារ។
ក្រៅពីនេះ ខ្ញុំទទួលបានដំណោះស្រាយ ពិសេសពេលមានចម្ងល់ ក៏ទទួលបានការពន្យល់យ៉ាងច្បាស់ និងងាយយល់ពីលោកគ្រូផងដែរ។ ការធ្វើការងារជាក្រុមក៏ជួយឱ្យខ្ញុំរៀនចែករំលែកចំណេះដឹង និងសហការជាមួយមិត្តរួមថ្នាក់។ នៅថ្ងៃឣានាគតខ្ងុំចង់ក្លាយទៅជា
cyber security។
នាងខ្ញុំជាសិស្សអាហារូបករណ៍ជំនាន់ទីពីរនៅSimpaz ដែលចូលរៀនបានរយៈពេល5ខែពេលខ្ញុំបានចូលរៀននៅSimpazខ្ញុំបានយល់ដឹងលើវិស័យព៍ត័មានវិទ្យាកាន់តែច្បាស់ ចេះធ្វើការងារជាក្រុម ការធ្វើProjectជាក្រុម យល់ដឹងទាក់ទងទៅនិងHTML, CSS, Bootstrap, JavaScript, jQuery ចេះបានច្រើន។
ខ្ញុំបាទគឺជាសិស្សអាហារូបករណ៍ជំនាន់ទី២នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញAIនិងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ក្នុងពេលដែលខ្ញុំបានរៀន5ខែនៅ ខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងការធ្វើការងារជាក្រុម ការទំនាក់ទំនងគ្នាពេលធ្វើការងារ ទទួលបានចំណេះដឹងទាក់ទងទៅនឹងHTML, CSS, JavaScript, Jquery, Englishហើយក្នុងពេលរៀនខ្ញុំបានអនុវត្តProjectដើម្បីពង្រឹងសមត្ថភាពទៅលើអ្វីដែលបានរៀន។ មិនតែប៉ុណ្ណោះនៅ Simpaz មានលោកគ្រូដែលជាអ្នកប្រឹក្សាយោបល់ក្នុងការរៀនសូត្រដើម្បីឲ្យការរៀនសូត្រកាន់តែប្រសើរ។
ខ្ញុំបានសិក្សានៅ Simpaz អស់រយៈពេល ៥ ខែហើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំបានស្គាល់ និងរៀនពី Web Development ដោយចេះប្រើប្រាស់ភាសាកូដមួយចំនួន រួមមាន HTML, CSS, JavaScript, JQuery និង Angular ផងដែរ។ ក្រៅពីនេះ ខ្ញុំក៏បានរៀនមុខវិជ្ជាសំខាន់ៗដូចជា Fundamental និង ភាសាអង់គ្លេស។ អ្វីដែលកាន់តែពិសេសនោះ ខ្ញុំបានយល់ដឹងពីរបៀបធ្វើការងារជាក្រុម (Teamwork) និងអនុវត្តផ្ទាល់ជាមួយ Project ជាក់ស្តែងក្នុងការបង្កើត Website។
នាងខ្ញុំជាសិស្សម្នាក់ដែលទទួលបានអាហារូបករណ៍ជំនាន់ទី២នៅSimpaz ។ក្នុងឱកាសដែលបានសិក្សានៅទីនោះនាងខ្ញុំពិតជាទទួលបាននូវចំណេះដឹងដែលទាក់ទងទៅនិងHTML, CSS, Bootstrap ហើយនិងការធ្វើproject ដោយមានលោកគ្រូ សិស្សច្បង ជួយបង្ហាត់បង្រៀនបន្ថែម ដោយនាងខ្ញុំផ្ទាល់ទើបតែចូលបានរយះពេល1ខែ។